ជំនាន់ថ្មីនៃការព្យាបាលដោយកោសិកា
បណ្ឌិត Thorsten Muthorst
សង្ខេប – ប្រពៃណីដ៏យូរអង្វែងនៅប្រទេសអាឡឺម៉ង់ ការព្យាបាលដោយកោសិកា ត្រូវបានប្រើសម្រាប់ព្យាបាលសរីរាង្គ និងព្យាបាលជំងឺផ្សេងៗប្រកបដោយប្រសិទ្ធភាព។ វេជ្ជបណ្ឌិត Thorsten Muthorst បាន និងកំពុងធ្វើការងារដើម្បីសម្រេចបាននូវការព្យាបាលមួយដែលអាចទុកចិត្តបាន និងមានប្រសិទ្ធភាពបំផុត ដោយគ្មានផលរំខាន ហើយក្រោយពីមានការតាំងចិត្តជំនះយ៉ាងលំបាកជាច្រើនឆ្នាំមក Muthorst ក៏ទទួលបានជោគជ័យ។ ទីមូស(thymus) គឺជាសរីរាង្គមួយដែលមានឥទ្ធិពលលើសរីរាង្គដ៏ទៃទៀតច្រើនជាងគេ ដោយលោក Muthorst បានរកឃើញថា ក្រពេញនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុខភាពរបស់មនុស្សម្នាក់ៗឲ្យបានយឺនយូរ។ វារៀបចំប្រព័ន្ធការពាររាងកាយ ដែលមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ និងមេរោគឆ្លង ក៏ដូចជាជំងឺមហារីកផងដែរ។
ការព្យាបាលដោយកោសិកាជំនាន់ថ្មីនេះមានគោលបំណងរក្សា និងពង្រឹងប្រព័ន្ធការពាររាងកាយ ដែលអាចឱ្យប្រព័ន្ធនេះជំរុញសរីរាង្គផ្សេងៗឲ្យមានថាមពលឡើងវិញ និងប្រកបដោយសុខភាពដ៏អស្ចារ្យសម្រាប់រយៈពេលយូរ។ វិធីសាស្រ្តរបស់យើងខ្ញុំក្នុងការព្យាបាលដោយកោសិកាគឺផ្តោតទៅលើឱសថធម្មជាតិសុទ្ធសាធដែលបង្ហាញថាមានប្រសិទ្ធភាពបំផុតទៅលើសុខភាពដែលមានលក្ខណៈស្វ័យគ្រប់គ្រងនៅក្នុងចំណោមរាងកាយ និងសរីរាង្គរបស់មនុស្សជាពិសេស។ Muthorst គឺជាវេជ្ជបណ្ឌិតអាជីពប្រកបដោយបទពិសោធន៍ដែលប្រកាន់យកផ្នត់គំនិតព្យាបាលរាងកាយទាំងមូល ដែលឈានទៅរកបច្ចេកវិទ្យាយកលំនាំតាមឱសថធម្មជាតិ ដោយសង្កេតមើលលក្ខណៈរបស់សរីរាង្គទីមូស (thymus) ធម្មជាតិរបស់សត្វ ដែលជាលទ្ធផលអាចទទួលបាននូវសរីរាង្គទីមូសសិប្បនិម្មិតសម្រិតសម្រាំងខ្ពស់មួយ ដែលកាត់បន្ថយនូវហានិភ័យនានា និងបង្កើននូវ អត្រាព្យាបាលប្រកបដោយជោគជ័យ។
លើសពីនេះ លោកវេជ្ជបណ្ឌិត Muthorst អាចពង្រីកសក្តានុពលការងាររបស់លោកបន្ថែមទៀត តាមរយៈការចាប់ដៃគូជាមួយ vitOrgan ដែលមានប្រវត្តិផលិតនូវកោសិកាប៉ិបទីត (peptides) និងសមាសធាតុកោសិកា ពិសេសៗជាច្រើនទៀតតាំងពីឆ្នាំ 1954។ ដោយមានការគាំទ្របន្ថែមពី vitOrgan ការចម្រាញ់កោសិកាអាចមានសមត្ថភាពសំយោគកាន់តែខ្ពស់បំផុតសម្រាប់កោសិកាទាំងនេះ។ ជាមួយនឹងយន្តការស្វ័យព្យាបាលដែលធ្វើការយ៉ាងសកម្មក្នុងការព្យាបាលរាងកាយមនុស្ស ជំងឺក៏ត្រូវបានកំចាត់ដោយផ្ទាល់ផងដែរ។ ការប្រើប្រាស់ឱសថស្រដៀងធម្មជាតិនេះគឺផ្ទុយពីការប្រើប្រាស់ការព្យាបាលដោយកោសិកាធម្មតា ដោយវាពុំមានហានិភ័យនៃផលរំខានពីការព្យាបាល។ សរីរាង្គទីមូស (Thymus) ដែលជាភ្នាក់ងារដែលការព្យាបាលនេះទៅដល់ ជាមួយនឹងប្រសិទ្ធភាពបន្ថែមដែលនាំមកនូវព្យាបាលបែបធម្មជាតិខ្ពស់។ ឱសថប្រកបដោយគុណភាពទាំងនេះរបស់ vitOrgan ទៅដល់សរីរាង្គដោយផ្ទាល់តាមរយៈការចាក់បញ្ចូលក្នុងកម្មវិធីព្យាបាល។
ការព្យាបាលរបស់យើង។
និងប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាមាននៅក្នុងរុក្ខជាតិ ដែលមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ក្រោមការបញ្ជាក់តាមបែបវិទ្យាសាស្រ្តដែលមានប្រសិទ្ធភាពប្រកបដោយសក្តានុពលដូចជាការធ្វើឱ្យសុខភាពបេះដូងរឹងមាំ ការការពារប្រឆាំងនឹងជំងឺភ្លេចភ្លាំង និងមហារីក ក៏ដូចជាអាចព្យាបាលរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត និងជំងឺរលាកសន្លាក់ផងដែរ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ចំពោះសុខភាពចំនួន 12 យ៉ាងរបស់រមៀត។
- រមៀតគឺប្រឆាំងនឹងការរលាក
- អាចជួយការពារប្រឆាំងជំងឺបេះដូង
- អាចជួយការពារ និង/ឬព្យាបាលប្រភេទជំងឺមហារីក
- អាចបន្ធូរបន្ថយរោគសញ្ញានៃជម្ងឺរលាកសន្លាក់ឆ្អឹង
- អាចការពារ ឬព្យាបាលជំងឺទឹកនោមផ្អែម
- ជួយពន្យារ ឬបញ្ច្រាសជំងឺភ្លេចភ្លាំងអាល់ហ្សៃមឺរ
- អាចព្យាបាលជំងឺធ្លាក់ទឹកចិត្ត
- អាចព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃ
- កែលម្អសុខភាពស្បែក
- ការការពារពីពពួករ៉ាឌីកាល់សេរី
- អាចត្រូវបានប្រើជាភ្នាក់ងារប្រឆាំងភាពចាស់
- អាចការពារការចុះខ្សោយរបស់ភ្នែក
សារធាតុរ៉េសវើរេត្រូលមានធាតុដូចជា សារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក ដែលការពារប្រឆាំងនឹងជំងឺផ្សេងៗដូចជា មហារីក ទឹកនោមផ្អែម ជំងឺភ្លេចភ្លាំងអាល់ហ្សៃមឺរ និងច្រើនទៀត។ លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាករបស់រ៉េសវើរេត្រូល ធ្វើឱ្យវាជាសារធាតុដ៏អស្ចារ្យសម្រាប់ប្រើក្នុងការព្យាបាលជំងឺរលាកសន្លាក់ និងរលាកស្បែក។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ 7 យ៉ាងរបស់រ៉េសវើរេត្រូល។
- ទ្រទ្រង់ដល់ប្រព័ន្ធការពាររាងកាយទាំងមូល (ប្រសិទ្ធភាពប្រឆាំងជំងឺតឹងច្រមុះ បាក់តេរី និងវីរុស)
- បង្កើនសុខភាពបេះដូង និងខួរក្បាល
- ព្យាបាលជម្ងឺខ្លាញ់រុំថ្លើមគ្មានជាតិសុរា
- ទ្រងទ្រង់ការគ្រប់គ្រងជាតិស្ករក្នុងឈាម និងកែលម្អបម្រែបម្រួលដោយអាំងស៊ុយលីន
- ផលប៉ះពាល់វិជ្ជមានលើអ័រម៉ូនភេទនាំមកនូវតុល្យភាពអ័រម៉ូនអ៊ឹស្ត្រូសែន និងបង្កើនអ័រម៉ូនតេស្តូស្តេរ៉ូនចំពោះបុរស
- គាំទ្រប្រព័ន្ធការពារប្រឆាំងអុកស៊ីតកម្ម
- ជួយប្រឆាំងភាពចាស់
អេពីហ្គាឡូចាតេស៊ីនហ្គាឡាតគឺជាសមាសធាតុរុក្ខជាតិដែលអាចឃើញមាន និងចំរាញ់ចេញពីតែបៃតង និងតែខ្មៅ ហើយត្រូវបានបង្ហាញថា អាចជួយដល់ការសម្រកទម្ងន់ ការការពារជំងឺ ការបំបាត់ភាពនឿយហត់ពីការហាត់ប្រាណ ព្រមទាំងការគ្រប់គ្រងជាតិស្ករក្នុងឈាម និងសម្ពាធឈាម។ វាក៏អាចជួយធ្វើឲ្យស្បែកមានសុខភាពល្អ និងថ្លើមមានសុខភាពល្អ ព្រមទាំងកាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងឈាម និងជំនួយដល់សុខភាពខួរក្បាលបន្ថែមទៀត។ ខាងក្រោមនេះជាអត្ថប្រយោជន៍ 8 យ៉ាងរបស់សារធាតុចំរាញ់ពីតែបៃតង។
- បរិមាណសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់
- អាចបង្កើនសុខភាពបេះដូង និងខួរក្បាល
- ជួយសម្រកទម្ងន់
- ជួយឱ្យមុខងារថ្លើមកាន់តែប្រសើរឡើង
- អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក
- ល្អសម្រាប់ស្បែក
- អាចផ្តល់អត្ថប្រយោជន៍ដល់សមត្ថភាព និងបំបាត់ការនឿយហត់ពីលំហាត់ប្រាណ
- អាចជួយព្យាបាល និង/ឬគ្រប់គ្រងជំងឺខ្វះជាតិស្ករក្នុងឈាម។